
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូនប្រជានេសាទ និងពិនិត្យស្ថានភាពអ៊ូទូកម៉ាអ៊ូរ
នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនប្រជានេសាទ និងពិនិត្យមើលស្ថានភាពជាក់ស្តែងនៃទីតាំងអ៊ូទូកម៉ាអ៊ូរ ដែលមានទីតាំងស្ថិតនៅភូមិបឹងតាស្រី សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។









