
កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកអំណោយមនុស្សធម៌ជូនពលរដ្ឋទីទ័លក្រ និងងាយរងគ្រោះ ២៩៧គ្រួសារ នៅស្រុកស្ទឹងហាវ
នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ និងងាយរងគ្រោះចំនួន ២៩៧គ្រួសារ ដែលបានប្រព្រឹត្តទៅនៅអាហារដ្ឋាន ហៀង ស៊ីថា ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។









