
លោក ឡុង ឌីម៉ង់ អញ្ជើញជាអធិបតីក្នុងពិធីបើកហឹបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) ដើម្បីធានាភាពត្រឹមត្រូវ
លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកហឹបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដើម្បីពិនិត្យ និងធានាភាពត្រឹមត្រូវ តម្លាភាព និងសុវត្ថិភាពក្នុងដំណើរការនៅមណ្ឌលប្រលងសាលាបឋម និងអនុវិទ្យាល័យកម្មករតេជោសែន ព្រមទាំងផ្តល់ការលើកទឹកចិត្តដល់បេក្ខជនទាំងអស់ដែលត្រូវចូលរួមប្រឡង។









