
ដំណើរការប្រឡងបាក់ឌុបនៅស្រុកព្រៃនប់ចាប់ផ្តើមជាផ្លូវការក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់»
ស្រុកព្រៃនប់៖ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ បានចាប់ផ្តើមជាផ្លូវការហើយ នៅទូទាំងប្រទេសក៏ដូចជានៅក្នុងស្រុកព្រៃនប់ផងដែរ។ ក្នុងឱកាសបើកបវេសនកាលនៃការប្រឡងនេះ លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញជាអធិបតីភាពក្នុងការបើកវិញ្ញាសាប្រឡងនៅ មណ្ឌលប្រឡង បឋមសិក្សា ហ៊ុន សែន វាលរេញ ដោយមានការចូលរួមពីគណៈកម្មការអនុរក្ស និងភាគីពាក់ព័ន្ធជាច្រើនរូប។









