
រដ្ឋបាលខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំពិនិត្យលើសំណើសុំនាំចូលក្រោមបន្ទុកពន្ធអាកររបស់រដ្ឋ សម្រាប់គម្រោងវិនិយោគរោងចក្រធំៗចំនួនពីរ
រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំសំខាន់មួយ ដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំនាំចូលសម្ភារ បរិក្ខាផលិតកម្ម និងវត្ថុធាតុដើម ដោយទទួលបានការលើកលែងពន្ធអាករ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ សម្រាប់គម្រោងវិនិយោគបង្កើតរោងចក្រចំនួន ២ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។









