
ការប្រែក្លាយសំរាមទៅជាថាមពលអគ្គិសនីជាគម្រោងនិង ជំហានថ្មីក្នុងការលើកកម្ពស់បរិស្ថាន និងសោភ័ណភាពខេត្តព្រះសីហនុ
ឯកឧត្តម ស៊ីណេត អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាលើលទ្ធផល នៃកិច្ចប្រជុំស្តីពីការវិនិយោគកែច្នៃសំណល់រឹងទៅជាថាមពលអគ្គិសនី នៅខេត្តព្រះសីហនុ របស់ក្រុមហ៊ុន MIZUDA Group Co., Ltd.» នៅសាលប្រជុំសាលាខេត្តបណ្តោះអាសន្ន នាព្រឹកពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ និងមាន ការអញ្ជើញចូលរួមពីមន្រ្តី និងអាជ្ញាធរក្រុង-ស្រុកដែលពាក់ព័ន្ធ។









