
ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់គ្រួសារសពមានជីវភាពខ្វះខាតនៅក្រុងព្រះសីហនុ
នារសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានដឹកនាំក្រុមការងារចុះមូលដ្ឋានភូមិ១ ដោយមានការចូលរួមពីលោក ស៊ុំ សំបូរ ប្រធានភូមិ១ ដើម្បីចូលរួមក្នុងពិធីបុណ្យសពប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងនាំយកនូវគ្រឿងឧបភោគ បរិភោគ ព្រមទាំងបច្ច័យចូលបុណ្យមួយចំនួន ប្រគល់ជូនគ្រួសារនៃសពចំនួន ០១គ្រួសារ ដែលមានជីវភាពខ្វះខាតជាក់ស្តែង ស្ថិតក្នុងក្រុមទី៤៦ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។









