
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាលើយន្តការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំសំខាន់មួយ ដើម្បីត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍បច្ចេកទេសពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួន ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បរិស្ថាន សុវត្ថិភាពចរាចរណ៍ និងការទាក់ទាញទេសចរជាតិ-អន្តរជាតិមកកាន់ខេត្តព្រះសីហនុឱ្យកាន់តែច្រើនឡើង។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី ជាប្រធានមន្ទីរ-អង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធទាំងអស់។









