
រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំស្តាប់បទបង្ហាញស្តីពីការដំឡើងស្លាកសញ្ញាចរាចរណ៍ "អនុញ្ញាតឱ្យចតយានយន្តតាមថ្ងៃសេស និងថ្ងៃគូ" នៅតាមបណ្តោយផ្លូវក្នុងក្រុងព្រះសីហនុ
នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រជុំស្តាប់បទបង្ហាញស្តីពី «ការដំឡើងស្លាកសញ្ញាចរាចរណ៍ អនុញ្ញាតឱ្យចតយានយន្តតាមថ្ងៃសេស និងថ្ងៃគូ» នៅតាមបណ្តោយផ្លូវនានាក្នុងក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។









