
លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់កុមារនៅបុរីកុមារខេត្តព្រះសីហនុ
នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំសមាជិកាសមាគមនារីខេត្ត ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់កុមារដែលកំពុងស្ថិតក្រោមការថែទាំនៅ បុរីកុមារខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតក្នុងសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។









