
ក្រុមការងារសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តព្រះសីហនុ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនអតីតយុទ្ធជន ៤គ្រួសារ នៅស្រុកកំពង់សិលា
នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខសមាជិកអតីតយុទ្ធជនចំនួន ៤គ្រួសារ នៅស្រុកកំពង់សិលា។









