
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រព័ន្ធលូ នៅក្រុងកោះរ៉ុង
ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់លើវឌ្ឍនភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រព័ន្ធលូ ដែលស្ថិតក្នុងភូមិសាស្ត្រក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។









