
ពី «អ្នករងគ្រោះ» ទៅ «ពលរដ្ឋឌីជីថល»៖ ក្រសួងជំរុញយុវជនឱ្យកាត់ផ្តាច់ខ្សែចែករំលែកព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ ក្រសួងព័ត៌មានកំពុងជំរុញការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសយុវជន ពីអ្នកទទួល និងចែករំលែកព័ត៌មានដោយអកម្ម ទៅជាពលរដ្ឋឌីជីថលដែលចេះផ្ទៀងផ្ទាត់ប្រភព និងចូលរួម «កាត់ផ្តាច់» ខ្សែចែករំលែកព័ត៌មានក្លែងក្លាយ មុនពេលវារីករាលដាលទៅក្នុងសហគមន៍។









