
អាជីវករនៅខេត្តព្រះសីហនុ ស្ម័គ្រចិត្តប្រគល់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ជូនមន្ត្រីជំនាញ ក.ប.ប. ដើម្បីយកទៅកម្ទេចចោលតាមនីតិវិធី
ដោយសារមានការចុះត្រួតពិនិត្យ និងផ្សព្វផ្សាយជាប្រចាំពីសំណាក់មន្ត្រីសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះសីហនុ នៅតាមបណ្តាឃ្លាំងស្តុក ដេប៉ូចែកចាយ ហាងទំនិញ (Mart) និងផ្សារទំនើបនានា បានធ្វើឱ្យអាជីវករមានការយល់ដឹង និងទទួលខុសត្រូវខ្ពស់ចំពោះសុវត្ថិភាពម្ហូបអាហាររបស់អ្នកប្រើប្រាស់។









