
ថ្នាក់ដឹកនាំចុះមូលដ្ឋាននាំយកអំណោយស័ង្កសី និងថវិកា ឧបត្ថម្ភជូនគ្រួសារសពប្រជាពលរដ្ឋខ្វះខាតចំនួន ១គ្រួសារ នៅក្រុងព្រះសីហនុ
ព្រះសីហនុ៖ វេលាម៉ោង ១៤:០០ នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានដឹកនាំក្រុមការងារចុះមូលដ្ឋានភូមិ១ ដោយមានការចូលរួមពីលោក ស៊ុំ សំបូរ ប្រធានភូមិ១ បានចុះពិនិត្យមើលស្ថានភាពផ្ទះប្រជាពលរដ្ឋដែលជួបការលំបាក និងខ្វះខាតជាក់ស្តែងក្នុងមូលដ្ឋានចំនួន ០១គ្រួសារ។









