
ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តចុះមូលដ្ឋានសង្កាត់លេខ៤ ក្រុងព្រះសីហនុ ចុះសំណេះសំណាល និងឧបត្ថម្ភថវិកាជូនមន្ត្រីមូលដ្ឋាន និងសមាជិកបក្សមានជំងឺ
នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហេង ប៊ុនទី ប្រធានគណៈកម្មការគ្រប់គ្រងសមាជិកគណបក្ស ខ.២៦''A'' និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តថ្នាក់ខេត្ត ចុះមូលដ្ឋានសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានចាត់តំណាងឱ្យ លោក សុង កុសល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ៣ ដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់លេខ៤ លោកប្រធាន និងអនុប្រធានភូមិ៣ ព្រមទាំងប្រធានសាខាបក្សទាំង៧។ ក្នុងឱកាសនោះ ក្រុមការងារក៏បានបន្តចុះសួរសុខទុក្ខប្រធានសាខាបក្សដែលមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ ដែលស្ថិតក្នុងភូមិ១ សង្កាត់លេខ៤ ផងដែរ។









