
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តព្រះសីហនុ រៀបចំ «យុទ្ធនាការគ្រួសាររឹងមាំ» ជូនប្រជាពលរដ្ឋនៅទីលានចាក់សំរាម ក្រុងកំពង់សោម
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តព្រះសីហនុ បានរៀបចំ «យុទ្ធនាការគ្រួសាររឹងមាំ» ដើម្បីផ្សព្វផ្សាយអប់រំអំពីសុខភាព និងអនាម័យ ជូនដល់ប្រជាពលរដ្ឋដែលប្រកបមុខរបរនៅទីលានចាក់សំរាម ស្ថិតនៅភូមិអូរតាសេក សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។









