
ឧត្តមសេនីយ៍ត្រី នូវ សំអុល ដឹកនាំក្រុមការងារនាំយកប្រាក់បេឡាមរណសង្គ្រោះ និងអំណោយមនុស្សធម៌ ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជន តំណាង ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ជាប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសំណេះសំណាល និងរំលែកទុក្ខលំបាក និងនាំយកប្រាក់បេឡាមរណសង្គ្រោះ ព្រមទាំងលិខិតរំលែកទុក្ខ ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ ដល់លំនៅឋានផ្ទាល់









