
ក្រសួងព័ត៌មានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីសម្របសម្រួលដល់អ្នកសារព័ត៌មានក្នុង «សន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២»
នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងការត្រៀមលក្ខណៈរៀបចំទីតាំងសម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍ «សន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២» នៅអូស៊ីអាយស៊ី ជ្រោយចង្វារ រាជធានីភ្នំពេញ។









