
លោក អុី ធារិន អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យសេវាសុខាភិបាល នៅមណ្ឌលសុខភាពជើងគោ ស្រុកព្រៃនប់
នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាលស្រុកព្រៃនប់ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកទទួលសេវាសុខាភិបាល នៅមណ្ឌលសុខភាពជើងគោ ដែលមានទីតាំងស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។









