
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនមនុស្សសរុប ៨២នាក់ ក្នុងនោះមានជនបរទេស ២នាក់
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនៃផែនការងារប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការចុះល្បាត និងត្រួតពិនិត្យតំបន់ស្មុគស្មាញ ដោយឃាត់ខ្លួនមនុស្សសរុបចំនួន ៨២នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន។









