
រដ្ឋបាលស្រុកព្រៃនប់គ្រោងស្នើសុំថវិកា និងបច្ចេកទេសពីខេត្ត ដើម្បីស្តារទ្វារទឹកចាស់ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តំបន់សេដ្ឋកិច្ចពិសេសចេជាង
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក អុី ធារិន បានដឹកនាំសហការីចុះពិនិត្យស្ថានភាពផ្លូវ លូ ប្រឡាយ និងប្រព័ន្ធរំដោះទឹកមួយចំនួននៅក្នុងមូលដ្ឋាន ព្រមទាំងបានយកចិត្តទុកដាក់ខ្ពស់លើសំណង់ទ្វារទឹកចាស់មួយកន្លែង ដែលកំពុងជួបប្រទះបញ្ហាប្រឈម។









