
រដ្ឋបាលខេត្តព្រះសីហនុ ជំរុញកិច្ចការញែកសំរាមនៅតាមគេហដ្ឋាន និងការប្រមូលសំណល់ប្លាស្ទិក ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានក្រុង
នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស នៃសង្កាត់ទាំង៤ ក្នុងក្រុងព្រះសីហនុ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងជំរុញ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តការញែកសំរាមនៅតាមគេហដ្ឋាន ក៏ដូចជាការបង្កើនប្រសិទ្ធភាពនៃការប្រមូលសំណល់ប្លាស្ទិកក្នុងខេត្ត។









