
កិច្ចប្រជុំពិភាក្សាលើការគាំទ្របច្ចេកទេស និងការពង្រឹងសេវារដ្ឋបាលកសិកម្ម នៅខេត្តព្រះសីហនុ
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោកស្រី ណែត សារ៉េម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ស្តីពី «ការគាំទ្របច្ចេកទេស និងពិនិត្យលើការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តព្រះសីហនុ»។









