
កិច្ចប្រជុំគណៈអភិបាលខេត្តព្រះសីហនុ ត្រៀមរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)
រសៀលថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តដ៏មានសារៈសំខាន់មួយ ដើម្បីពិនិត្យ និងផ្តល់យោបល់លើ សេចក្តីព្រាងសេចក្តីណែនាំស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្ត។









