
អភិបាលខេត្តព្រះសីហនុ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន MIZUDA Group លើគម្រោងកែច្នៃសំរាមបំប្លែងជាថាមពលអគ្គិសនី
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន MIZUDA Group Co., Ltd. ដែលជាក្រុមហ៊ុនឯកទេសលើវិស័យកែច្នៃសំរាមបំប្លែងទៅជាថាមពលអគ្គិសនី។









