
រដ្ឋបាលស្រុកព្រៃនប់ ប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងលិខិតថ្លែងអំណរគុណ ជូនដល់មត្តេយ្យធនធានព្រៃនប់ ដើម្បីលើកកម្ពស់វិស័យអប់រំមូលដ្ឋាន
នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីប្រគល់លិខិតថ្លែងអំណរគុណ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃ មត្តេយ្យធនធានព្រៃនប់។









