
កងទ័ពជើងទឹកកម្ពុជា ទទួលស្វាគមន៍នាវាកងទ័ពជើងទឹកអង់គ្លេស HMS TAMAR នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
នាវាល្បាតសមុទ្រនៃកងទ័ពជើងទឹកភូមិន្ទអង់គ្លេស HMS TAMAR P233 ដឹកនាំដោយលោកវរនាវីទោ TOM Lindsey មេបញ្ជាការនាវា បានចូលសំចតជាផ្លូវការនៅមូលដ្ឋានសមុទ្ររាម ស្ថិតក្នុងខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ ក្នុងបេសកកម្មបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។









