
អភិបាលស្រុកព្រៃនប់ ចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សាថ្មីនៅអនុវិទ្យាល័យសាមគ្គី និងនាំអំណោយចែកជូនកម្មករសំណង់
នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់លើវឌ្ឍនភាពនៃការដ្ឋានសាងសង់អគារសិក្សាថ្មី នៅអនុវិទ្យាល័យសាមគ្គី ដែលមានទីតាំងស្ថិតនៅក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។









