
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាតចំនួន ៣គ្រួសារ
ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានចាត់ឱ្យ លោកជំទាវ ប្រាក់ ច័ន្ទសុខា ហិរញ្ញិកគណៈកម្មាធិការសាខា ដឹកនាំមន្ត្រីប្រតិបត្តិ និងអនុសាខាក្រុង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ និងជួបការលំបាកចំនួន ៣គ្រួសារ រស់នៅក្នុងក្រុងព្រះសីហនុ។









