
រដ្ឋបាលខេត្តព្រះសីហនុត្រៀមលក្ខណៈបញ្ជូនអត្តពលិកចូលរួមការប្រកួតកីឡាជាតិ និងកម្មវិធីកីឡានានាចុងឆ្នាំ២០២៦
នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំតូច សង្កាត់លេខ១ ក្រុងព្រះសីហនុ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាជាតិលើកទី៥ កីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ និងកម្មវិធីប្រកួតកីឡានានាដែលនឹងប្រព្រឹត្តទៅនាចុងឆ្នាំ។កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលក្រុង-ស្រុក មន្ទីរ អង្គភាពជំនាញ កងកម្លាំង និងអ្នកពាក់ព័ន្ធ ដោយបានពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៤។









