
រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ បន្តចូលរួមសហការអនុវត្តគោលការណ៍ 3Rs ដើម្បីទីក្រុងស្អាត និងមានផាសុកភាព
នោថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាមួយគណៈប្រតិភូ ចុះអង្កេត និងពិនិត្យមើលស្ថានភាពជាក់ស្តែងនៅទីលានទុកដាក់សំរាមអូរតាសេក។ ការអញ្ជើញចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃស្ថានភាពទូទៅ ផ្តល់យោបល់កែលម្អ និងតាមដានវឌ្ឍនភាពនៃការងារគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក ឱ្យស្របតាមស្តង់ដារបច្ចេកទេស។









