
អ្នកឧកញ៉ា ឡាវ កាង នាំយកសៀវភៅរបស់លោក ពុយ គា ប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីបំពេញទូរសៀវភៅបណ្ណាល័យបម្រើដល់ការសិក្សារបស់សិស្សានុសិស្ស
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នេះ អ្នកឧកញ៉ា ឡាវ កាង បានអញ្ជើញនាំយកសៀវភៅនិពន្ធដោយអ្នកសារព័ត៌មានល្បីឈ្មោះ លោក ពុយ គា ជូនដល់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងយកទៅដាក់តាមបណ្ណាល័យនានាខេត្តព្រះសីហនុ។









