
កិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារចងក្រង និងវិភាគទិន្នន័យ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានស្រុកព្រៃនប់
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២۶ លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារចងក្រង និងវិភាគទិន្នន័យ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដែលកិច្ចប្រជុំនេះប្រារព្ធធ្វើឡើងតាមប្រព័ន្ធអនឡាញ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក សុំ មនោរម្យ ប្រធានក្រុមការងារ។









