
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ជំរុញសសិក្ខាសាលា «បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព» ដើម្បីពង្រឹងសសរស្ដម្ភវិស័យទេសចរណ៍
ក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាកម្ម និងធានានូវបរិយាកាសកក់ក្តៅជូនភ្ញៀវទេសចរ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការអន្តរក្រសួង (គ.អ.ច.ទ) រួមជាមួយលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពី «បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព»។









