
ជំនួបពង្រឹងកិច្ចសហប្រតិបត្តិការ និងការបង្ហាញពីការអភិវឌ្ឍខេត្ត ជូនប្រតិភូកងទ័ពជើងទឹកចក្រភពអង់គ្លេស
ខេត្តព្រះសីហនុ បានរៀបចំពិធីទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ ជាមួយលោកនាយនាវីទោ TOM Lindsey មេបញ្ជាការនាវា HMS TAMAR នៃកងទ័ពជើងទឹកចក្រភពអង់គ្លេស ក្នុងឱកាសដែលលោក ដឹកនាំនាវាមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ។









