
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលស្វាគមន៍គណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពទ្វេភាគី
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) រួមជាមួយថ្នាក់ដឹកនាំ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស ដឹកនាំដោយលោកមេបញ្ជាការ Tom Lindsey មេបញ្ជាការនាវា HMS Tamar ក្នុងឱកាសចុះបំពេញទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារ។









