
កងទ័ពជើងទឹកកម្ពុជា និងចក្រភពអង់គ្លេស ពង្រឹងចំណងសហប្រតិបត្តិការ តាមរយៈពិធីជប់លៀងមិត្តភាពលើនាវា HMS TAMAR
ល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជប់លៀងលើនាវា HMS TAMAR (P233) របស់កងទ័ពជើងទឹកចក្រភពអង់គ្លេស ដែលប្រារព្ធធ្វើឡើងនៅផែលេខ២ នៃមូលដ្ឋានសមុទ្ររាម។









