
ថ្នាក់ដឹកនាំស្រុកកំពង់សីលា និងសប្បុរសជន នាំយកអំណោយប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាស្រុកកំពង់សីលា
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា បានអញ្ជើញចូលរួមជាមួយ លោកជំទាវឧកញ៉ា កែវ មុំ ស្ថាបនិកក្រុមហ៊ុន នំស្រួយលីលី និង អគ្គមហាឧបាសក កាន់ ណារិទ្ធ ក្នុងការនាំយកសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាដ៏មានតម្លៃ ប្រគេនដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សា។









