
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងកោតសរសើរ និងអរគុណ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំអភិវឌ្ឍន៍ប្រទេសជាតិ ការពារបូរណភាពទឹកដីដ៏មោះមុត ស្របតាមច្បាប់អន្តរជាតិ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីវ័យក្មេង ប្រកបដោយថាមវន្ត និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការធានាការពារបូរណភាពទឹកដី ក៏ដូចជាការបន្តធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ឈានឆ្ពោះទៅសម្រេចបានគោលដៅឆ្នាំ២០៣០ កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។









