
លោក សួន ដារ៉ារិទ្ធ និងលោក ឆាយ សុគន្ធដា ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងឧបត្ថម្ភថវិកាសម្រាប់កែលម្អបរិវេណសាលាបឋមសិក្សា ហ៊ុន សែន កំពង់សិលា
កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា បានអមដំណើរលោក សួន ដារ៉ារិទ្ធ ប្រធានរតនាគារខេត្តព្រះសីហនុ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់សីលា ចុះពិនិត្យផ្ទាល់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតាមគ្រឹះស្ថានសិក្សាចំនួន ៣ ស្ថិតក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។









