
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បន្តិចទៀតយើងធ្វើកំពង់ផែពហុបំណងនៅក្រចេះ
ដើម្បីជួយជំរុញសក្ដានុពលសេដ្ឋកិច្ចក្នុងខេត្តស្ថិតនៅភូមិភាគឦសានឱ្យមានសម្ទុះខ្លាំងក្លា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថានឹងបង្កើតកំពង់ផែពហុបំណងនៅក្នុងខេត្តក្រចេះ ដែលអាចនឹងធ្វើឱ្យវិស័យពាណិជ្ជកម្មសេដ្ឋកិច្ច ក្នុងខេត្តភូមិភាគឦសានមានភាពប្រទាក់ក្រឡាគ្នា។









