
ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រជុំ ពិភាក្សា លើការពិនិត្យគម្រោងដំឡើងសញ្ញាចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់លើផ្លូវសាធារណៈចំនួន ១២ខ្សែ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ និងពិភាក្សា ស្តាប់បទបង្ហាញស្តីពីការរៀបចំដំឡើងផ្លាកសញ្ញាចរាចរណ៍ផ្លូវគោក សម្រាប់ការចតយានយន្តតាម «ថ្ងៃសេស-ថ្ងៃគូ» និងផ្លាកសញ្ញាហាមចត លើដងផ្លូវចំនួន ១២ខ្សែ ក្នុងក្រុងព្រះសីហនុ និងមានការចូលរួមពីប្រធានមន្ទីរ-អង្គភាពជំនាញដែលពាក់ព័ន្ធ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦។









