
អភិបាលខេត្តព្រះសីហនុ ទទួលជួបពិភាក្សាការងារជាមួយក្រុមការងារអន្តរក្រសួង លើការចុះធ្វើអធិការកិច្ចអត្ថពលកម្មបរទេសតាមសហគ្រាស និងគ្រឹះស្ថាន
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារចម្រុះថ្នាក់ជាតិ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាន់ រតនៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និង លោក ជួប ណាវ៉ាត់ អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។









