
មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលស្តីពីការផ្តល់បដិសណ្ឋារកិច្ច និងពង្រឹងអនាម័យម្ហូបអាហារចល័ត ដល់អាជីវករតាមឆ្នេរចំនួន ២០៩នាក់
ក្នុងគោលបំណងលើកកម្ពស់គុណភាពបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈជូនភ្ញៀវទេសចរឲ្យកាន់តែល្អប្រសើរ ក៏ដូចជាពង្រឹងគុណភាពនិងសុវត្ថិភាពចំណីអាហារតាមឆ្នេរ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានរៀបចំកម្មវិធីអប់រំបណ្ដុះបណ្ដាលស្តីពី “ការផ្តល់បដិសណ្ឋារកិច្ច និងពង្រឹងអនាម័យម្ហូបអាហារចល័ត”។









