
ឯកឧត្តម សៅ សុភាព ថ្លែងអំណរគុណដល់មន្ទីរបរិស្ថានខេត្តព្រះសីហនុ ចំពោះការឧបត្ថម្ភកូនឈើសម្រាប់ដាំនៅស្រុកស្ទឹងហាវ
ខេត្តព្រះសីហនុ៖ ឯកឧត្តម សៅ សុភាព ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងហាវ បានផ្ញើលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមន្ទីរបរិស្ថានខេត្តព្រះសីហនុ ដែលបានរួមចំណែកផ្តល់កូនឈើជាច្រើនដល់រដ្ឋបាលស្រុកស្ទឹងហាវ។









