
មន្ទីរសុខាភិបាលខេត្តព្រះសីហនុ ចុះអភិបាលការងារ និងពង្រឹងគុណភាពសេវាសុខភាពបន្តពូជ នៅមណ្ឌលសុខភាពអូរជ្រៅ និងព្រៃនប់
នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កម្មវិធីគាំពារមាតា និងទារក នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានចុះអភិបាលការងារ និងពិនិត្យវាយតម្លៃលើកិច្ចការងារ «សុខភាពបន្តពូជ» នៅឯមណ្ឌលសុខភាពអូរជ្រៅ និងមណ្ឌលសុខភាពព្រៃនប់។











