
អភិបាលស្រុកស្ទឹងហាវ ចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់ស្ត្រីសម្រាលកូនតាមផ្លូវ ព្រមទាំងពិនិត្យវឌ្ឍនភាពការសាងសង់អគារមណ្ឌលសុខភាពតក្កវិទ
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយចុះជួបផ្ទាល់ជាមួយស្ត្រីដែលទើបសម្រាលកូនតាមផ្លូវ ព្រមទាំងបានពិនិត្យមើលការសាងសង់អគារថ្មីក្នុងមណ្ឌលសុខភាពតក្កវិទផងដែរ។









