
ឯកឧត្តម នេត្រ ភក្ត្រា ជំរុញឱ្យកសិករខេត្តក្រចេះ ប្ដូរវិធីសាស្ត្រដាំដុះដើម្បីបន្សាំនឹងការប្រែប្រួលអាកាសធាតុ ក្រោយរងផលប៉ះពាល់ពីជំនន់ទន្លេមេគង្គ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្ត្រីជំនាញកសិកម្ម កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ដើម្បីពិនិត្យវាយតម្លៃផលប៉ះពាល់ជាក់ស្តែង និងស្វែងរកវិធានការជួយដល់កសិករដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ។









