
កម្ពុជា និងអូស្ត្រាលី ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី ឆ្ពោះទៅខួបទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមពិសាអាហារថ្ងៃត្រង់ ជាមួយ ឯកឧត្តម មីលតុន ឌីក ប្រធានរដ្ឋសភាអូស្ត្រាលី ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ នៅព្រះរាជាណាចក្រកម្ពុជា។









